គណៈប្រតិភូក្រសួងការពារជាតិ និងគណៈប្រតិភូកងកម្លាំងទាំង៣ ក្នុងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឩត្តមសេនីយ៍ត្រី ណាវ សុភឿន អតីតជំនួយការ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ ដែលបានទទួលមរណៈភាព


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
37

 

ខេត្តកំពង់ឆ្នាំង៖ ឯកឩត្តម ឩត្តមសេនីយ៍ឯក លី ដេត អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឩត្តម ឩត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ រួមទាំងនិងមន្ត្រីអ្នកមុខអ្នកការ ក្នុងក្រសួងការពារជាតិ គណៈប្រតិភូតំណាងមេបញ្ជាការកងកម្លាំងទាំង៣ ក្នុងខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ សាលាស្រុកកំពង់ត្រឡាច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរស័ក្តិ និងបាននាំយកថវិកាប្រគល់ជូនក្រុមគ្រួសារសពឩត្តមសេនីយ៍ត្រី ណាវ សុភឿន អតីតជំនួយការ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ ដែលបានទទួលមរណៈ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ។

ពិធីគោរពគោរពវិញ្ញាណក្ខន្ធនេះនាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

គណៈប្រតិភូ ក្រសួងការពារជាតិ និងគណៈប្រតិភូខេត្តកំពង់ឆ្នាំង បានសម្ដែងនូវការសោកស្ដាយ ស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារឩត្តមសេនីយ៍ត្រី ណាវ សុភឿន អតីតជំនួយការ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ ព្រោះការបាត់បង់នេះ គឺជាការបាត់បង់ធនធានដ៏ឆ្នើម ដែលកន្លងមកបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

គួរបញ្ជាក់ផងដែរសពឩត្តមសេនីយ៍ត្រី ណាវ សុភឿន គណៈធិបតី កងកិត្តិយស ត្រែទ័ព វន្ទនកិច្ច រំកិលសពតាមប្រពៃណី ព្រះពុទ្ធសាសនា និងតាមបែបបទនៃពិធិការកងទ័ព នៅវេលាម៉ោង១យប់ថ្ងៃទី០៥ ខែមិថុនា នេះនៅមេរុ ក្នុងទីធ្លាវត្តច័ន្ទសុរិយាក្រឡាញ់(ហៅវត្តក្រឡាញ់) ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528