សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បើកវគ្គបណ្ដុះបណ្ដាល ស្តីពីវិជ្ជាសង្គ្រោះបឋមជូនមន្ទីរ/អង្គភាព ដើម្បីការពារ និងជួយសង្គ្រោះអាយុជីវិតមនុស្ស


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
26

 

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ជាលេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា ក្នុងវិស័យមនុស្សធម៌កាកបាទក្រហមកម្ពុជា កំពុងបំពេញបេសកកម្មការងារដោយឈរលើទស្សនវិស័យ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ របស់ជនងាយរងគ្រោះ។

ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់មន្ទីរចំនួន១៣មន្ទីរក្នុងខេត្តកំពង់ធំ ដែលមានអ្នកចូលរួមចំនួន២៦នាក់ ស្រី១២នាក់ នៅសាខាកាកបាទហមកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបានបង្ហាញពី វិជ្ជាសង្គ្រោះបឋមជាការ ជួយសង្គ្រោះជីវិត ការកាត់បន្ថយភាពធ្ងន់ធ្ងរនៃរបួសស្នាម និងជួយសម្រួលការឈឺចាប់ របស់ជនរងគ្រោះមុននឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នឹងបើកវត្ត បណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីមន្ទីរ/អង្គភាព មានរយៈពេលពេញមួយថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ដូចជា÷ វិបត្តិផ្លូវដង្ហើម ការបាត់បង់ស្មារតី (មានដង្ហើម និងគ្មានដង្ហើម) ការស្លាក់ ការហូរឈាម របួសនិងការបាក់ឆ្អឹង ការបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។

ឯកឧត្តម ជា វ៉ាន់ចាន់ បានបង្ហាញពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះដើម្បី៖ វិជ្ជាសង្រ្គោះបឋម គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុងជីវភាពរស់នៅ។ សង្គ្រោះបឋមផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុងសហគមន៍។ សង្គ្រោះបឋម គឺលើកកម្ពស់ការយល់ដឹង ស្តីពីវិជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត ជាលេខាធិការគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ថែមពីការក្រើនរំលឹកដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែរអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះ និងជំនាញដែលបានទទួលនេះទៅជូយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ។

គួរបញ្ជាក់ផងដែរថា រយៈពេលមួយថ្ងៃពេញគ្រូឧទ្ទេសចំនួន៣នាក់ បានបង្ហាញពីវិជ្ជាសង្គ្រោះបឋមមានដូចជា÷ វិបត្តិផ្លូវដង្ហើម ការបាត់បង់ស្មារតី(មានដង្ហើម និងគ្មានដង្ហើម ) ការស្លាក់ ការហូរឈាម របួស និងការបាក់ឆ្អឹងផងដែរ។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528