ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ ទៅត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈេីយកធ្វេីជាកម្មសិទ្ឋរបស់ជនល្មើស នាពេល​កន្លង​ទៅ​ និងប្រគល់ភារកិច្ច ជូនកងកម្លាំង​ចម្រុះ​ ។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
9

 

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធាន​គណបញ្ជាការឯកភាព​រដ្ឋបាល​ ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពនៃការកាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នាពេលកន្លងទៅ នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងសំណេះ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះ​ក្នុងការបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះមានជនល្មើសមួយចំនួន តែងតែលប​លួចធ្វើសកម្មភាព កាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអង់តែន ដែលជាព្រៃរក្សាទុករបស់រដ្ឋ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ​។  ហើយសកម្មភាពនេះកន្លងទៅតែងលបលួចធ្វើនៅពេលយប់ និងក្នុងពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើ ជាប់រវល់ភារកិច្ច និងឈប់សម្រាកពេលបុណ្យទាន  ។ ហើយមានពេលខ្លះ​នៅ​ពេល​ដែល​កម្លាំងរដ្ឋបាលព្រៃឈើធ្វើសកម្មភាពហាមឃាត់​ ឬបង្ក្រាបត្រូវក្រុមជនល្មើសមួយចំនួនមានការគំរាមកំហែងដល់សមត្ថកិច្ចជំនាញថែមទៀតផង។

ឧត្តមសេនីយ៍ទោ សោមស៊ុន ក្នុងនាមអនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែល​បានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ  និង​បាន​ផ្សព្វផ្សាយ​បទបញ្ជា​របស់​ប្រមុខរាជ​រដ្ឋា​រាជរដ្ឋាភិបាល​ ​បទ​បញ្ជា​របស់​ឯកឧត្ដម​អគ្គមេបញ្ជាការ​នៃកងយោ​ធពលខេមរភូមិន្ទ​  និង​ផែនការ​របស់​គណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ ព្រម​ទាំង​បានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងទាំងអស់ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារទប់ស្កាត់និងបង្ក្រាបឲ្យបាន នូវរាល់បទល្មើសធនធានធម្មជាតិមិនឲ្យកើតមានឡើងជាថ្មី ។ ដោយឡែកចំពោះដីព្រៃរបស់រដ្ឋ ដែលមានការកាប់ទន្ទ្រានកន្លងមក ត្រូវសហការគ្នាឲ្យបានហ្មត់ចត់ជាមួយស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ  ដើម្បីស្រាវជ្រាវរកជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យមួយចំនួន ប្រគល់ជូនដល់កងកម្លាំងចម្រុះសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ និងសម្រាប់ព្យាបាលជំងឺបឋម ក្នុងពេលប្រតិបត្តិការ ដើម្បីបន្តធ្វើសកម្មភាព បង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យ ថ្មី​ៗ​បន្ថែម​ទៀត​ ។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528