លោកជំទាវ លំ គន្ធារី អញ្ជើញបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំដល់មន្ទីរជុំវិញខេត្ត


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
11

 

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៧ ខែឧសភា  ឆ្នាំ២០២៤  សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋម ជូនដល់មន្ទីរចំនួន១៥មន្ទីរក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានអ្នកចូលរួមចំនួន៣០នាក់ ស្រី០៩នាក់ រយៈពេលមួយថ្ងៃពេញ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបានបង្ហាញពី វិជ្ជាសង្គ្រោះបឋមជាការ ជួយសង្គ្រោះជីវិត ការកាត់បន្ថយភាពធ្ងន់ធ្ងរនៃរបួសស្នាម និងជួយសម្រួលការឈឺចាប់ របស់ជនរងគ្រោះមុននឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នឹងបើកវត្ត បណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីមន្ទីរ/អង្គភាព មានរយៈពេលពេញមួយថ្ងៃ ដោយផ្តោតលើមេរៀនសំខាន់ដូចជា÷ វិបត្តិផ្លូវដង្ហើម ការបាត់បង់ស្មារតី មានដង្ហើម និងគ្មានដង្ហើម ការស្លាក់ ការហូរឈាម ការបាក់ឆ្អឹង របួស និងការបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។

លោកជំទាវ លំ គន្ធារី បានបង្ហាញពីគោលបំណងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះផងដែរគឺដើម្បី៖ វិជ្ជាសង្រ្គោះបឋម គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែងការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុងជីវភាពរស់នៅ។ សង្គ្រោះបឋមផ្តល់ និងបង្រៀននូវចំណេះដឹងចាំបាច់ជំនាញ និងឥរិយាបទ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនិងធនធានក្នុងសហគមន៍។ សង្គ្រោះបឋម គឺលើកកម្ពស់ការយល់ដឹង ស្តីពីវិជាសង្រ្គោះបឋម  និងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅតាមយុទ្ធសាស្រ្ត២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយគ្រួសារមានអ្នកចេះវិជ្ជាសង្រ្គោះបឋមមួយនាក់។

ក្នុងឱកាសនេះផងដែរលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបន្ថែមពីការក្រើនរំលឹកដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់  និងអនុវត្តតាមជំនាញដែរអ្នកសម្របសម្រួលបានបង្ហាញ ព្រមទាំងយកចំណេះ និងជំនាញដែលបានទទួលនេះទៅជូយសង្រ្គោះប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានទូលំទូលាយ។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528