ករណីគ្រោះថ្នាក់ចររាចរណ៍ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀត របួសធ្ងន់ស្រាល៣នាក់


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
23

 

ខេត្តកំពង់ឆ្នាំង៖ មានមនុស្ស៣នាក់របួសធ្ងន់ និងស្រាលខណៈជិះម៉ូតូបុកគ្នាពេញទំហឹង ក្នុងទិសដៅបញ្ច្រាស់គ្នា។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ៤និង១៥នាទីល្ងាចថ្ងៃទី២១ ខែឩសភា ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូខេត្ត ត្រង់ចំណុចពាក់កណ្ដាលផ្សារលើផ្សារក្រោម ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូម៉ាកនិចពណ៌ ស លាយខៀវ ផ្លាកលេខ កំពង់ឆ្នាំង1M.3308 បើកបរដោយឈ្មោះ ប៉េង ឆេងគង់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បុខរបរលក់ដូ រស់នៅភូមិ ចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរពីលិចទៅកើត បានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៩ ផ្លាកលេខ ពោធិ៍សាត់1J.6148 អ្នកបើកបរ (មិនស្គាល់ឈ្មោះដោយសាពេលមកដល់ពេទ្យគាត់ដើរចេញពីមន្ទីរពេទ្យបាត់) បើកបរពីកើតទៅលិច ក្នុងដំណើរច្រាស់ទិសគ្នា មកដល់កន្លែងកើតហេតុ ខាងលើក៍បុកគ្នាពេញទំហឹង បណ្តាលឲ្យរអិលទៅប៉ះជាមួយម៉ូតូគ្រឿងទៀត ម៉ាកសេ១២៥ ( ឆ្នាំ០១៤) ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1D.0370 ដែលបើកតាមពីក្រោយម៉ូតូនិច(លិចទៅកើត) បណ្តាលអោយ អ្នកបើកបរម៉ូតូ (០១៤) ឈ្មោះ វឿន រី ភេទប្រុស អាយុ៣៦ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដា ឃុំថ្នល់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានឌុបប្រពន្ធនិងកូនពីក្រោយ(របួសស្រាល០១នាក់ កូនក្មេងស្រី)។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរម៉ូតូសេ១២៥(០១៩) និងម៉ូតូនិច បើកបរចំកណ្តាលទ្រូងផ្លូវដូចគ្នា ហើយខ្វះការប្រុងប្រយ័ត្នបើកបរលឿន ជាហេតុបណ្ដាលអោយគ្រោះថ្នាក់កើតឡើង។ ចំណែកអ្នកជិះម៉តូ សេ១២៥ (០១៤)គាត់បើកបរលើផ្លូវខាងស្ដាំត្រឹមត្រូវតាមទិសរបស់គាត់។ ក្នុងហេតុការនេះបណ្តាលឲ្យមនុស្សរបួស០៣នាក់ ស្រី០១ (កូនក្មេង) ត្រូវឡានសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ដោយឡែកវត្ថុតាងម៉ូតូ៣គ្រឿងត្រូវបានសមត្ថកិច្ចប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីបន្តនិតិវិធី៕


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528