អាជ្ញាធរខេត្តកំពង់ឆ្នាំង៖ឲ្យ ប្រជាពលរដ្ឋចូលរួមការពារ អភិរក្សធនធានធម្មជាតិ និង មើលថែបរិស្ថានឡើងវិញ


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 290
19

 

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឯកស៊ុនរស្មី ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង លើកឡើងថា ប្រជាពលរដ្ឋមានតួនាទីយ៉ាងសំខាន់ជាមួយអាជ្ញាធរក្នុងការចូលរួមការពារអភិរក្ស ធនធានធម្មជាតិចម្រុះជុំវិញបឹងទន្លេសាប និងជៀសវាងឲ្យបានក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ នាំឲ្យប្រឈមមុខក្នុងការពាក់ព័ន្ធជាមួយផ្លូវច្បាប់។ ជនណាប្រព្រឹត្តល្មើស គឺច្បាប់មិនលើកលែងដាច់ខាត មិនថាប្រជាពរដ្ឋ ឬអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ការលើកឡើងដូចនេះនៅថ្ងៃទី២១ ខែឩសភា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ នៅបរិវេណសាលាស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរឃុំទាំង៩ ប្រជាពលរដ្ឋដែលជាម្ចាស់ត្រាក់ទ័រ និងអ្នកប្រកបមុខរបរនេសាទ មានចំនួន ២២៣ នាក់។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បញ្ជាក់ថា កិច្ចប្រជុំនេះផ្តោតសំខាន់ផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងកាន់តែច្បាស់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងចែកលំលែកកាន់តែទូលំទូលាយ និងជៀសឲ្យបានក្នុងការប្រព្រឹត្តនូវបទល្មើសពាក់ព័ន្ធធនធានធម្មជាតិ មានជាអាទិ៍ ចូលទន្ទ្រានឈូសឆាយដីព្រៃ ដុតព្រៃដែលរដ្ឋបានហាមឃាត់ ជីកកកាយបឹងបួរ  ជីកប្រឡាយ នេសាទខុសច្បាប់ ឆក់ត្រី។ល។


Warning: date() expects parameter 2 to be long, string given in /home/fastnama/public_html/wp-content/themes/Newspaper/includes/wp_booster/td_module_single_base.php on line 528