ខេត្តកំពង់ឆ្នាំង:;);មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងប៉ះដៃចង្កូតគ្នានៅក្នុងចំការតាម៉ៅ.ឃុំស្រែថ្មី.ស្រុករលឪប្អៀរខេត្តកំពង់ឆ្នាំង ។
ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១៩ឧសភា២០២៤ចំណុចកើតហេតុនៅខាងមុខផ្ទះរបស់ឈ្មោះ សូផានី លើកំណាត់ផ្លូវជាតិលេខ៥៣ស្ថិតក្នុងភូមិ.ឃុំ.ស្រុកកើតហេតុខាងលើ ។
បើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កេតយ៉ុង ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលផែនចរាចរណ៍ផ្លូវគោកខេត្តបានអោយដឹងថាមានម៉ូតូមួយគ្រឿងម៉ាក់ហុងដាវ៉េវC125ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1A5225បើកបរដោយឈ្មោះ ស៊ុនដារ៉ាវុទ្ធី ហៅ ហួយ ភេទប្រុសអាយុ៥៧ឆ្នាំរសនៅភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងកំពង់ឆ្នាំងមានឌុបស្ត្រីម្នាក់ជាប្រពន្ធឈ្មោះសួនមុំភេទស្រីអាយុ៥៦ឆ្នាំក្នុងដំណើរពីលិចទៅកើតមកដល់ចំណុចខាងលើបានបើកវ៉ាជែងខាងស្តាំម៉ូតូមួយគ្រឿងទៀតម៉ាក TODAYពណ៍ផ្លាឈូកគ្មានស្លាក់លេខបើកបរដោយឈ្មោះ ម៉នតុលា ភេទប្រុសអាយុ២៦ឆ្នាំជិះម្នាក់ឯងរសនៅក្នុងភូមិឃ្លាំងប្រាក់សង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំងក្នុងដំណើរស្របទិសគ្នាបណ្តាលអោយប៉ះដៃចង្កូតដួលរងរបួសទាំងសងខាង បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យនិងវត្ថុតាងម៉ូតូទាំងពីគ្រឿងយកមករក្សាទុកនៅប៉ុសន៍រដ្ឋបាលស្រែថ្មីដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិផងដែរ ៕